ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបន្ដអំពាវនាវឲ្យប្រជាពលរដ្ឋគោរពតាម ការណែនាំ ក្នុងការរក្សាគម្លាត ដើម្បីរក្សាអនាម័យ នៅពេលទទួលសេវាប្រឡងយកបណ្ណ បើកបរ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ ក្រសួងសាធារណការ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០ ថា ប្រជាពលរដ្ឋបន្តចូលរួមប្រកាន់ភ្ជាប់គោលការណ៍តាមការណែនាំ ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ ទាំងអស់គ្នា។

ក្រសួងបញ្ជាក់ថា «សូមបងប្អូនប្រជាពលរដ្ឋ គោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគម្លាត គោលការណ៍អនាម័យ និងពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡង យកបណ្ណបើកបរ»។

ក្រសួង ថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋ ដែលបានគោរពអនុវត្តតាមការណែនាំ ក្នុងការរក្សាគម្លាត គោលការណ៍អនាម័យ និងពាក់ម៉ាស់ត្រឹមត្រូវតាមការចាំបាច់ ពេលមកទទួលសេវាប្រឡងយកបណ្ណបើកបរយានយន្ត តាមបណ្តា២ ៥រាជធានី-ខេត្ត។

ជាងនេះទៅទៀត ក្រសួងសាធារណការ រំលឹកថា ប្រជាពលរដ្ឋ កើនឡើងនៃការប្រើប្រាស់ សេវាបណ្ណបើកបរយានយន្តយ៉ាងច្រើនសន្ធឹកសន្ធាប់ (ទោចក្រ-ត្រីចក្រយានយន្ត និងរថយន្ត) ត្រូវធ្វើឡើងតាមគ្រប់មន្ទីរសាធារណការ និងដឹកជញ្ជូន ទូទាំង២៥ រាជធានី-ខេត្ត ទាំងការប្រឡងទ្រឹស្តី និងដៃចង្កូត៕ E B

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ